សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007....

សូមស្វាគមន៍ គេហទំព័រ រ៉ាវុធ អេអេសខេ ផុស / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007

Monday, 12 October 2026

សូមប្អូនៗបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នោះទេសមត្ថកិច្ចអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមានអប់រំ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់...

ចំនួនអ្នកទស្សនា: Views

 សូមប្អូនៗបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នោះទេសមត្ថកិច្ចអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមានអប់រំ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់។ជាក់ស្តែងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្មេងទំនើង នៅវេលាម៉ោង ១៥និង០០នាទី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន០៤នាក់ រួមទាំងម៉ូតូចំនួន ០១គ្រឿង ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កឲ្យមានការរំខានដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចផ្លូវជាតិលេខ៦៨ (ផ្លូវហាយវេ) ស្ថិតក្នុងភូមិជ័យ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

តាមវិធានការរដ្ឋបាល ម៉ូតូ ០១គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅ មូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន។ អាជ្ញាធរអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។









Thursday, 1 October 2026

ឆ្នាំ២០២៧ បងប្អូនកម្មករ ទទួលបានប្រាក់ឈ្នួលសរុបទាបបំផុត២៣១,៥ដុល្លារក្នុងម្នាក់ ដោយមិនទាន់គិតប្រាក់បន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗបន្ថែម...

ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ នៅឆ្នាំ២០២៧ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារក្នុងម្នាក់ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ឈ្នួលអប្បបរមា២១២ដុល្លារ ប្រាក់រង្វាន់ធ្វើការទៀង និងប្រាក់សោហ៊ុយធ្វើដំណើរនិងស្កាក់នៅ៩,៥ដុល្លារ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បងប្អូនកម្មករនឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារ ដល់២៤២,៥ដុល្លារក្នុងមួយខែ ដោយមិនទាន់រាប់បញ្ចូលប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងទៀត ដូចជា ប្រាក់ថ្លៃអាហារចំនួន២ ០០០រៀល ពេលធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់ឧបត្ថម្ភជំនាញដែលនឹងទទួលបានជារៀងរាល់ខែ ចាប់ពីឆ្នាំទី២ទៅផងដែរ។

បន្ថែមពីនេះ បងប្អូនកម្មករនិយោជិតដែលមានអតីតភាពការងារលើសពី១ឆ្នាំ ក៏ទទួលបានប្រាក់រង្វាន់អតីតភាពការងារចាប់ពី២ដុល្លារ ដល់១១ដុល្លារក្នុងមួយខែ អាស្រ័យលើរយៈពេលបម្រើការងារ។ បើគិតបញ្ចូលប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោងទៀតនោះ ជាមធ្យម បងប្អូនកម្មករនឹងទទួលបានចំណូលជាង៣០០ដុល្លារក្នុងម្នាក់ក្នុងមួយខែ។

គួររំឭកថា ប្រាក់ឈ្នួលអប្បបរមាចំនួន២១២ដុល្លារ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ តួលេខនេះត្រូវបានកំណត់ក្រោយកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមចំនួន២ដុល្លារលើតួលេខ២១០ដុល្លារ ដែលទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោត៕

Wednesday, 30 September 2026

ប្រមុខរាជរដ្ឋាភិបាល សម្រេចបន្ថែម ២ដុល្លារ លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលមានចំនួន ២១០ដុល្លារ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប...

ចំនួនអ្នកទស្សនា: Views


ប្រមុខរាជរដ្ឋាភិបាល សម្រេចបន្ថែម ២ដុល្លារ លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលមានចំនួន ២១០ដុល្លារ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។សូមបញ្ជាក់ថា លទ្ធផលបោះឆ្នោតកំណត់តួលេខប្រាក់ឈ្នួលដោយតំណាងត្រីភាគី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្រេចត្រឹម ២១០ដុល្លារ។ដោយឡែក រាជរដ្ឋាភិបាល ក៏បន្តរក្សាផ្ដល់ប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ២,៥ដុល្លារ ក្នុងអំឡុងពេលនៃវិបត្តិប្រេងឥន្ធនៈ ផងដែរ នេះបើយោងតាមស្មារតីដែលបានឯកភាពគ្នាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។


Tuesday, 29 September 2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ...

ចំនួនអ្នកទស្សនា: Views
នារសៀលថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦ ។ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ស្ថានភាពគ្រោះទឹកជំនន់ គិតត្រឹមថ្ងៃទី៨-២៧ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង ០៥៖០០នាទីល្ងាច)៖

១. បូកសរុបផលប៉ះពាល់ទូទាំងប្រទេស៖-មូលដ្ឋានប៉ះពាល់ចំនួន ១០ខេត្ត (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ, ឧត្តរមានជ័យ) ស្មើ ៥២ក្រុង-ស្រុក

-ប្រជាពលរដ្ឋ៖ ៤៤,៨៨៩ គ្រួសារ (កើន ១៩,៣២៨ គ្រួសារ)

-ផ្ទះ៖ ៤០,៣៨៤ ខ្នង

-ជម្លៀស៖ ៣,៦៨៥ គ្រួសារ

-ស្រូវ៖ ៤៩,៩២៥ ហិកតា










Monday, 28 September 2026

រដូវបុណ្យភ្ជុំបិណ្ឌ! លោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចឱ្យផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន ទុកតែ ២បទល្មើស បន្តអនុវត្ត...

ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ផ្អាកជាបណ្តោះអាសន្នការចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួននៅតាមដងផ្លូវ ដោយទុកតែបទល្មើសចំនួន ២ ដែលនៅបន្តអនុវត្តការផាកពិន័យ។បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោយពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្នការចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន រួមទាំងការបើកបរលើសល្បឿនកំណត់ ដែលជាបញ្ហាមួយតែងតែមានការចែករំលែក និងពិភាក្សានៅលើបណ្តាញសង្គម។យ៉ាងណាក៏ដោយ បទល្មើសចំនួន ២ នៅតែបន្តចាប់ផាកពិន័យ គឺ ការបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងការរំលោភភ្លើងសញ្ញាចរាចរណ៍។លោក ទូច សុឃៈ បានបញ្ជាក់ថា ការផ្អាកការផាកពិន័យបទល្មើសមួយចំនួននេះ មិនមែនមានន័យថា អាជ្ញាធរបណ្តែតបណ្តោយឱ្យអ្នកប្រើប្រាស់ផ្លូវធ្វើដំណើរដោយមិនគិតពីសុវត្ថិភាពនោះទេ។ ថ្នាក់ដឹកនាំនៅតែជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ និងប្រកាន់ខ្ជាប់សីលធម៌ក្នុងការបើកបរ ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យគ្នានៅលើដងផ្លូវ។លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន នៅតំបន់ដែលមានសកម្មភាពចរាចរណ៍មមាញឹក ទីប្រជុំជន ផ្សារ និងជាពិសេសនៅតាមមុខវត្តអារាមនានា ដោយត្រូវបន្ថយល្បឿន រង់ចាំជាជួរ និងរក្សាសណ្តាប់ធ្នាប់ ជៀសវាងការជ្រែឆ្វេង ឬស្តាំ ដែលអាចបង្កឱ្យមានការកកស្ទះចរាចរណ៍។លោក ទូច សុឃៈ បានរំលឹកបន្ថែមថា អ្នកបើកបរគួរគោរពគន្លងផ្លូវ និងទិសដៅចរាចរណ៍ មិនត្រូវចូលទៅក្នុងគន្លងដែលមានយានយន្តផ្សេងទៀតកំពុងធ្វើដំណើរមកពីមុខ និងត្រូវគោរពផ្លូវអាទិភាព ព្រមទាំងគោរពគ្នាទៅវិញទៅមកនៅលើដងផ្លូវ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ៕




Friday, 25 September 2026

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ៖ វិធានការច្បាប់ដ៏តឹងរ៉ឹង គឺជាខែលការពារដ៏រឹងមាំរបស់កម្ពុជា ប្រយុទ្ធប្រឆាំងតបតទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...

ចំនួនអ្នកទស្សនា: Views
ភ្នំពេញ ៖ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា “វិធានការច្បាប់ដ៏តឹងរ៉ឹងទាំងនេះ គឺជាខែលការពារដ៏រឹងមាំរបស់កម្ពុជា ប្រយុទ្ធប្រឆាំងតបត ទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវតែបន្តអនុវត្តរហូតដល់បទល្មើសមួយនេះ រលត់សាបសូន្យចេញពីប្រទេសកម្ពុជា”។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ 




ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា .......

ចំនួនអ្នកទស្សនា: Views

 

មុនបញ្ចប់បេសកកម្មចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា លោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួល នៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ហៅកាត់ថា INTERPOL បានដឹកនាំសហការី ចូលជួបពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះ លោក Nicholas Court បានជម្រាបប្រមុខក្រសួងមហាផ្ទៃ អំពីការកត់សម្គាល់របស់អាំងទែប៉ូល ចំពោះការខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា រហូតទទួលបានជោគជ័យជាច្រើនទីតាំង។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការវាយតម្លៃប្រកបដោយសច្ចធម៌នេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកលទ្ធផលដែលសមត្ថកិច្ចកម្ពុជាសម្រេចបាននេះថា មិនអាចកាត់ផ្ដាច់បានឡើយពីការចូលរួមចំណែករបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ។ លោក Nicholas Court ក៏បានបង្ហាញក្ដីរីករាយពេលបានមកចូលរួមក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលលោកចាត់ទុកថា ជាការជួបជុំរវាងអ្នកមានបេះដូងដូចគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសជាសកលមួយនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលឹកឡើងវិញអំពីការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជា បន្ទាប់ពីមានការជួបបញ្ហាប្រឈមបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយថ្នាក់ដឹកនាំបានស្វ័យសួរខ្លួនឯងថា ត្រូវធ្វើអ្វី ដើម្បីសម្អាតផ្ទះ? តាមប្រមុខក្រសួងមហាផ្ទៃ ចម្លើយតែមួយគត់ដែលម៉ឺងម៉ាត់បំផុតនោះគឺ ត្រូវតែបើកប្រតិបត្តិការបោសសម្អាតបទល្មើសមួយនេះឱ្យដល់ឫសគល់ប្រកបដោយភាពម្ចាស់ការ ទន្ទឹមគ្នានឹងការស្វាគមន៍កិច្ចសហប្រតិបត្តិការពីបណ្ដាមិត្តបរទេស និងដៃគូអន្តរជាតិ។ ឆ្លងកាត់បទពិសោធនៃការអនុវត្ត កម្ពុជាបានឈានដល់ការបង្កើតក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងបានកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់។ជាក់ស្ដែងជាលទ្ធផល មានជនបរទេសប្រមាណជាង៥០ម៉ឺននាក់បានស្ម័គ្រចិត្តដោយខ្លួនឯង និងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាអនុវត្តនីតិវិធីបណ្ដេញចេញ ក្នុងនោះជនពាក់ព័ន្ធប្រមាណជាជាង២ពាន់នាក់ ទាំងជនជាតិខ្មែរ និងបរទេស ត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ដោយប្រឈមមុខនឹងអំណាចច្បាប់ ជាប់ឃុំចន្លោះពី៥ ទៅ២៥ឆ្នាំ។ លទ្ធផលនេះកើតឡើង បន្ទាប់ពីកម្ពុជាបានបំបែកទីតាំងប្រព្រឹត្តបទល្មើសខ្នាតធំជាង២០០កន្លែង លើសំណុំរឿងជាង៦០០ ខណៈជនល្មើសសេសសល់ដែលព្យាយាមប្រមូលផ្ដុំគ្នាប្រព្រឹត្តបទល្មើសជាទ្រង់ទ្រាយតូច ក៏ត្រូវបានសមត្ថកិច្ចកម្ពុជាតាមបោសសម្អាតជាបន្តបន្ទាប់ផងដែរ។ការសម្រេចបិទមិនឱ្យប្រតិបត្តិការល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅតាមកាស៊ីណូ ដែលនឹងត្រូវអនុវត្តពីខែតុលាតទៅ ក៏ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ពន្យល់ចែករំលែកជូនប្រតិភូ លោក Nicholas Court ផងដែរ។ ត្រង់ចំណុចនេះ ប្រមុខក្រសួងមហាផ្ទៃបានអះអាងថា នៅមានជនបរទេសប្រមាណ២សែននាក់ទៀត នឹងត្រូវចល័តចាកចេញពីកម្ពុជា ឬទទួលការអនុវត្តនីតិវិធីបណ្ដេញចេញ បន្ទាប់ពីកាស៊ីណូបានបិទប្រតិបត្តិការល្បែងប្រភេទនេះ ឬបន្ទាប់ពីសមត្ថកិច្ចបានអនុវត្តវិធានការច្បាប់លើទីតាំងដែលបានល្មើសគោលការណ៍របស់រាជរដ្ឋាភិបាល។ការលើកឡើងពីប្រមុខក្រសួងមហាផ្ទៃ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រពេញទំហឹងពីលោក Nicholas Court។ ប្រធានក្រុមការងារសម្របសម្រួល នៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ លោកបានគូសបញ្ជាក់ពីការត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កងកម្លាំងនគរបាលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត ផ្លាស់ប្ដូរព័ត៌មាន និងការបណ្ដុះបណ្ដាលជំនាញថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាស៊ើបអង្កេត ដោយមន្ត្រីនគរបាល ដែលត្រូវបម្រើឱ្យការងារព្រឹត្តិការណ៍បោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាការកត់សម្គាល់ មុនបញ្ចប់កិច្ចសន្ទនាជាមួយប្រមុខក្រសួងមហាផ្ទៃ លោក Nicholas Court បានមានប្រសាសន៍ថា ថ្ងៃណាមួយនាពេលឆាប់ៗខាងមុខនេះ លោកនឹងនាំក្រុមគ្រួសារ មកទស្សនាកម្សាន្តនៅ កម្ពុជា។ ប្រការនេះ ហាក់ដូចជាសារមួយ ដែលមន្ត្រីជាន់ខ្ពស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ចង់បញ្ជាក់អំពី ស្ថានភាពដ៏ល្អប្រសើររបស់ប្រទេសកម្ពុជា សម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដែលផ្ទុយពីការចោទប្រកាន់លាបពណ៌មួលបង្កាច់ ជាពិសេស ចេញពីប្រទេសដែលប្រើលេសបង្ក្រាបបទល្មើស ដើម្បីឈ្លានពានទឹកដី និងអធិបតេយ្យភាពកម្ពុជា៕



Saturday, 19 September 2026

រដ្ឋមន្ត្រីក្រសួងព័ត៌មានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមិនមានការលើកលែងទេ...

ចំនួនអ្នកទស្សនា: Views

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមិនមានការលើកលែងទេ តាមរបាយការណ៍បទល្មើសដែលសមត្ថកិច្ចបានគ្រប់គ្រង ហើយនិងការបង្កកទ្រព្យសម្បត្តិរហូតមកដល់ពេលនេះ គឺមានប្រមាណជាង ៣០០លានដុល្លារ ដែលស្ថិតនៅក្នុងដំណើរការសំណុំរឿងដែលតុលាការកំពុងតែបន្ត។ កម្ពុជាមានឆន្ទៈពិតប្រាកដនៅក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអ្វីដែលកើតមានគឺយើងលុបបំបាត់ចោល និងមិនអនុញ្ញាតឲ្យមានបន្តទៅទៀតទេ៕


Saturday, 12 September 2026

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រដល់កិច្ចព្រមព្រៀងនយោបាយក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងការទូតសភា ------

ចំនួនអ្នកទស្សនា: Views

 

នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នានេះ សម្ដេចប្រធានរដ្ឋសភាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតចំពោះវត្តមានរបស់ ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់។ សម្ដេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧១ នៃទំនាក់ទំនងការទូតផ្លូវការ (១៩៥៥-២០២៦)។ សម្ដេចរដ្ឋសភាធិបតីបានគូសរំលេចថា ចំណងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា មានឫសគល់យ៉ាងជ្រៅតាមរយៈប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿព្រះពុទ្ធសាសនាដូចគ្នា ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត ការគោរពឯករាជ្យ អធិបតេយ្យ និងមិនមានការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារអាស៊ានតែមួយ។សម្ដេចមហារដ្ឋសភាធិការធិបតី បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋសភាកម្ពុជា ចំពោះលទ្ធផលនៃកិច្ចពិភាក្សា រវាង សម្ដេចតេជោ ហ៊ុនសែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ដូចជាលទ្ធផលនៃកិច្ចពិភាក្សាការងាររវាង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម មីន អោងឡាំង ដោយមានការចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីព្រឹកមិញ

#ឃួនសុដារី #khuonsudary #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia #រដ្ឋសភា #national assembly









Sunday, 6 September 2026

លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ...

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពចូលរួម អបអរសាទរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានទទួល ពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាព ចរាចរណ៍តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញ សុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធ្វើដំណើរក្នុងទីក្រុង” (The 11th Global Conference of the Alliance for Healthy Cities and the 2026 WHO Healthy Cities Recognition Awards) ដែលពានរង្វាន់នេះមានទីក្រុង ជាង ១៥០ទីក្រុងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានដាក់ពាក្យដើម្បីទទួលបានការវាយតម្លៃ និងជ្រើសរើសប្រគល់ ពានរង្វាន់នេះ ហើយទីក្រុងដែលទទួលបានពានរង្វាន់នេះមានតែចំនួន ៨ ប៉ុណ្ណោះរួមទាំងរាជធានីភ្នំពេញ ។ ស្ថិតក្នុងឱកាសប្រកបដោយមោទកភាពយ៉ាងក្រៃលែងនេះ សបញ្ជាក់ឱ្យឃើញថា ឯកឧត្តមអភិបាល ពិតជាអ្នកដឹកនាំគំរូ ពោរពេញដោយសមត្ថភាព ទេព្យកោសល្យ មានភាពឈ្លាសវៃ ប៉ិនប្រសប់ លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ដឹកនាំយ៉ាងសកម្មក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យមានសោភ័ណភាព ផាសុកភាព មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងរក្សាបាននូវសុវត្ថិភាពជូនប្រជាជន ។យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមអភិបាល និងលោកជំទាវ ព្រមទាំងក្រុមគ្រួស ជាទីគោរពស្រឡាញ់ សូមបានសមប្រកបតែនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។សូម ឯកឧត្តមអភិបាល មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា ។