នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នានេះ សម្ដេចប្រធានរដ្ឋសភាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតចំពោះវត្តមានរបស់ ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់។ សម្ដេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧១ នៃទំនាក់ទំនងការទូតផ្លូវការ (១៩៥៥-២០២៦)។ សម្ដេចរដ្ឋសភាធិបតីបានគូសរំលេចថា ចំណងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា មានឫសគល់យ៉ាងជ្រៅតាមរយៈប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿព្រះពុទ្ធសាសនាដូចគ្នា ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត ការគោរពឯករាជ្យ អធិបតេយ្យ និងមិនមានការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារអាស៊ានតែមួយ។សម្ដេចមហារដ្ឋសភាធិការធិបតី បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋសភាកម្ពុជា ចំពោះលទ្ធផលនៃកិច្ចពិភាក្សា រវាង សម្ដេចតេជោ ហ៊ុនសែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ដូចជាលទ្ធផលនៃកិច្ចពិភាក្សាការងាររវាង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម មីន អោងឡាំង ដោយមានការចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីព្រឹកមិញ
#ឃួនសុដារី #khuonsudary #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia #រដ្ឋសភា #national assembly













0 Comments:
Post a Comment