សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007....

សូមស្វាគមន៍ គេហទំព័រ រ៉ាវុធ អេអេសខេ ផុស / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007

Tuesday, 25 August 2026

គណៈកម្មការចំនួន១១រូបនៅក្នុងភូមិស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ផ្តួចផ្តើមគំនិតក្នុងការជួសជុលកែលម្អផ្លូវ១ខ្សែ រួចរាល់បានធ្វើបុណ្យឆ្លងនឹងដាក់អោយប្រើប្រាស់ជាផ្លូវការ

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋបានបង្កើតគណៈកម្មការចំនួន១១រូបបានផ្តួចផ្តើមគំនិតក្នុងការជួសជុលកែលម្អផ្លូវ១ខ្សែ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានរួមគ្នាជាធ្លុងមួយធ្វើពិធីបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់ផ្លូវលំក្រាលថ្មមិច១ខ្សែ ស្ថិតនៅតាមបណ្ដោយមាត់ព្រែកជ្រែក ។ ក្រោយពីការស្ថាបនានិងជួសជុលប្រែក្លាយពីផ្លូវលំដីធម្មតាដែលរងការខូចខាតពិបាកធ្វើដំណើរទៅជាក្រាលថ្មមិច១ខ្សែរួចរាល់ជាស្ថាពរ បង្កលក្ខណៈងាយស្រួលក្នុងការដឹកកសិផលយកទៅលក់ដូរ ។ ពិធីបុណ្យបានប្រាព្ធធ្វើឡើងនៅវេលាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយគណៈកម្មការចំនួន១១រូបដែលជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការជួសជុលកែលម្អផ្លូវ១ខ្សែនេះឡើង ។ ប្រជាពលរដ្ឋខាងលើបាននិយាយថា ផ្លូវ១ខ្សែនោះមានប្រវែងបណ្ដោយ 4,900ម៉ែត្រ និងទទឹង6ម៉ែត្រស្ថិតនៅតាមបណ្ដោយមាត់ព្រែកជ្រែក តភ្ជាប់ពីភូមិស្ទឹងស្ងួត ឆ្ពោះទៅកាន់ភូមិទួលប្រាំងតាជិត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកពង់ឆ្នាំង ។ កាលពីអតីកាលផ្លូវ១ខ្សែនេះ ត្រូវបានអ្នកភូមិទាំង២ កសាងឡើងជាផ្លូវដីធម្មតាប៉ុណ្ណោះ ដើម្បីធ្វើដំណើរហើយដោយសារតែវាមានអាយុកាលច្រើនឆ្នាំទៅហើយនោះ បានធ្វើឲ្យផ្លូវរងការខូចខាតខ្ទេចខ្ទាំយ៉ាងខ្លាំងពិបាកធ្វើដំណើរទៅមក ជាពិសេសពិបាកក្នុងការដឹកកសិផលយកទៅលក់ដូរ ។ ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ដោយមើលឃើញនូវការលំបាកនោះហើយ ទើបនៅក្នុងឆ្នាំ២០២៥ អ្នកភូមិនាំគ្នាសម្រេចបង្កើតគណៈកម្មការ១ឡើងដើម្បីជាជំហរធ្វើការរៃអង្គាសប្រាក់យកមកធ្វើការជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីប្រចាំថ្ងៃ ។ គណៈកម្មការទាំង១១រូបនោះរួមមាន៖១.លោកខឹម ឃន ២.លោកងួន សុភ័ក្រ ៣.លោកឌី បឿន ៤.លោកយឹម សាប់ ៥.លោកជួន ហូ ៦.លោកកូវ ស្រ៊ន ៧,លោកហួន ហុន ៨.លោកឈន ឌឿន ៩.លោកពៅ លីសៀន ១០.លោកជួន ផង់ និង១១.លោកជួន ប៉ូ ។ ប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ក្រោយពេលបង្កើតគណៈកម្មការរួច អ្នកភូមិទាំង២ខាងលើ ព្រមទាំងបងប្អូនពលករនៅប្រទេសកូរ៉េ ប្រទេសជប៉ុន និងសប្បុរសជននៅសហរដ្ឋអាមេរិក បានរួបរួមសាមគ្គីគ្នាចំណាយថវិការតាមតិចតាមច្រើនទៅតាមសទ្ធារៀងៗខ្លួន ចូលរួមក្នុងការកសាងជួសជុលផ្លូវនេះ ។ រហូតមកដល់ពេលបច្ចុប្បន្នទើរួចរាល់ជាស្ថាពរ ដោយចាក់ក្រាលថ្មមិចអស់ចចំនួន៩៩រថយន្ត ហើយក្រោយពីស្ថាបនារួចរាល់ ទើរួមគ្នាជាឯកច្ឆ័នធ្វើពិធីបុណ្យឆ្លងផ្លូវនេះឡើងតាមប្រពៃណី ដើម្បីប្រើប្រាស់ផ្លូវទៅទទួលបានសេចក្ដីសុខសេចក្ដីចម្រើនទាំងអស់គ្នា ៕











0 Comments:

Post a Comment