(ភ្នំពេញ)៖ នៅឆ្នាំ២០២៧ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារក្នុងម្នាក់ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ឈ្នួលអប្បបរមា២១២ដុល្លារ ប្រាក់រង្វាន់ធ្វើការទៀង និងប្រាក់សោហ៊ុយធ្វើដំណើរនិងស្កាក់នៅ៩,៥ដុល្លារ។បន្ថែមពីនេះ បងប្អូនកម្មករនិយោជិតដែលមានអតីតភាពការងារលើសពី១ឆ្នាំ ក៏ទទួលបានប្រាក់រង្វាន់អតីតភាពការងារចាប់ពី២ដុល្លារ ដល់១១ដុល្លារក្នុងមួយខែ អាស្រ័យលើរយៈពេលបម្រើការងារ។ បើគិតបញ្ចូលប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោងទៀតនោះ ជាមធ្យម បងប្អូនកម្មករនឹងទទួលបានចំណូលជាង៣០០ដុល្លារក្នុងម្នាក់ក្នុងមួយខែ។
គួររំឭកថា ប្រាក់ឈ្នួលអប្បបរមាចំនួន២១២ដុល្លារ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ តួលេខនេះត្រូវបានកំណត់ក្រោយកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមចំនួន២ដុល្លារលើតួលេខ២១០ដុល្លារ ដែលទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោត៕




0 Comments:
Post a Comment