ចូលរួមសោកស្តាយចំពោះក្រុមគ្រួសារនៃសព រងគ្រោះក្នុងឧបទ្ទវហេតុរថយន្តធ្លាក់ចូលទន្លេ ហេតុការណ៍កេីតឡេីងនៅថ្ងៃទី២៩/១០/២០២៥ វេលាម៉ោង ១០:១១នាទី ដោយឡាន ១គ្រឿង ម៉ាកសាំយ៉ុង បានបើកធ្លាក់ចូលទឹកទន្លេមេគង្គ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្លងកាត់ស្រុកស្រីសន្ធរ ក្នុងរថយន្តមានមនុស្ស០៥នាក។
៙គិតមកដល់ត្រឹមម៉ោង១៧,០០នាទី ក្រុមការងាររុករករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានរកឃើញរថយន្ត និងបានអូសយកមកច្រាំងទន្លេ។
ហេតុការណ៍ខាងលេីបណ្តាលអោយមានមនុស្សរបួស ២នាក់ ស្លាប់ ២នាក់ និងបាត់ខ្លួន ម្នាក់ (កំពុងរុករក)។ កក្តានាំអោយគ្រោះថ្នាក់គឺការធ្វេសប្រហែសរបស់អ្នកបេីកបរ។
បេីកបរសូមគោរពច្បាប់ចរាចរណ៍ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។








0 Comments:
Post a Comment