សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007....

សូមស្វាគមន៍ គេហទំព័រ រ៉ាវុធ អេអេសខេ ផុស / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007

Sunday, 14 December 2025

សហគមន៍ខ្មែរនៅកូរ៉េខាងត្បូងប្រមូលផ្តុំគ្នាធ្វើបាតុកម្មសម្តែងមតិថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា

ចំនួនអ្នកទស្សនា: Views

 


(កូរ៉េខាងត្បូង)៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្មសម្តែងមតិ នៅទីតាំងចំនួន ៣ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃពីសំណាក់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា។សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានប្រមូលផ្តុំគ្នា នៅទីក្រុងអាសាន ចាប់ពីម៉ោង ១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង ២:៣០នាទី រសៀល (ម៉ោងនៅកម្ពុជា) នៅទីក្រុងក្វាងជូតូច ចាប់ពីម៉ោង ១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង ១:៣០នាទី រសៀល (ម៉ោងនៅកម្ពុជា) និងនៅទីក្រុងក្វាងជូធំចាប់ពីម៉ោង ៣:០០នាទី រសៀល ដល់ម៉ោង ៥:០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ដែលទាំង៣ទីតាំងនេះ មានអ្នកចូលរួមសរុបប្រមាណជិត ៦០០នាក់។អ្នកចូលរួមទាំងអស់បានកាន់បដាពាក្យស្លោក ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃឈ្លានពានមកលើកម្ពុជា និងស្រែកបន្លឺសំឡេង កម្ពុជាប្រឆាំងដាច់ខាតចំពោះការឈ្លានពានរបស់សៀម ដែលនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមជាតិ ស្នេហាជាតិ និងបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងថ្កោលទោស ចំពោះអំពើរំលោភបំពានព្រៃផ្សៃ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ថៃមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់សែននាក់។សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នាទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕ដោយឡែកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែរនៅកូរ៉េនឹងបន្តរៀបការជួបជុំថ្កោលទោសថៃចំនួន ២ទីតាំងបន្ថែមទៀត នៅទីក្រុងសេអ៊ូល និងទីក្រុងក្វាងជូធំ៕









0 Comments:

Post a Comment