ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនវីរកងទ័ពសមរភូមិមុខ ដែលឈរជើងនៅឃុំថ្មដា ស្រុកវាលវែង កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ឯកឧត្តម ខូយ រីដា បានសម្តែងនូវក្តីសោកស្តាយ ចំពោះបងប្អូនវីរកងទ័ពដែលបានរងរបួស ហើយក៏សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនវីរកងទ័ព ដែលបានលះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជន និងសូមជូនពរឱ្យបងប្អូនវីរកងទ័ព ឆាប់បានជាសះស្បើយឡើងវិញ។ឯកឧត្តម បានជម្រាបជូនថា ពិតណាស់បងប្អូនវីរកងទ័ព ទោះបីជាពេលនេះ កំពុងសម្រាកព្យាលបាលរបួសក៏ពិតមែន តែបេះដូងរបស់បងប្អូនគឺនៅសមរភូមិជួរមុខជានិច្ច ឱ្យតែបានជាសះស្បើយពេលណា បងប្អូនប្តេជ្ញានឹងត្រឡប់ទៅចូលរួមការពារទឹកដីជូនជាតិមាតុភូមិវិញ ជាក់ជាពុំខាន។ឆ្លៀតក្នុងនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់ជូននូវអំណោយ ជូនដល់វីរកងទ័ពសមរភូមិមុខ ដែលឈរជើងនៅឃុំថ្មដា ស្រុកវាលវែង កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០ម៉ឺនរៀល។គួរជម្រាបជូនថា គិតមកត្រឹមវេលាម៉ោង០៧ និង០០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ខេត្តពោធិ៍សាត់ មានបងប្អូនជាជនភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព សរុបចំនួន៣,២២១នាក់ ស្មើនឹង៩០០គ្រួសារ ដោយបានការយកចិត្តទុកដាក់ខ្ពស់ អំពីសុខសុវត្ថិភាព និងការហូបចុក ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ៕
Monday, 15 December 2025
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ...
ចំនួនអ្នកទស្សនា: Viewsថ្ងៃខែចេញផ្សាយ៖
December 15, 2025
No comments












0 Comments:
Post a Comment