(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមានគម្រោងហៅទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ បន្ទាប់ពីជម្លោះព្រំដែនបានផ្ទុះឡើងសាជាថ្មី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។ ថ្លែងនៅឯព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃអង្គារ ទី៩ ខែធ្នូ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃស្អែក (ថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក) ខ្ញុំនឹងហៅទូរស័ព្ទជាមួយប្រទេសទាំង២។ ខ្ញុំនឹងបើកកិច្ចពិភាក្សាតាម ទូរស័ព្ទមួយ ហើយបញ្ឈប់សង្រ្គាមមួយរវាងប្រទេស២ដ៏មានឥទ្ធិពលបំផុត»។
Wednesday, 10 December 2025
BREAKING: លោក ត្រាំ ថានឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ ដើម្បីបញ្ចប់សង្រ្គាម
ចំនួនអ្នកទស្សនា: Viewsថ្ងៃខែចេញផ្សាយ៖
December 10, 2025
No comments






0 Comments:
Post a Comment