អ្នកនាំពាក្យក្រសួងព័ត៌មាន : ក្រសួងព័ត៌មានបានសង្កេតឃើញមានការផ្សាយរបស់សារព័ត៌មានមួយចំនួន ជុំវិញស្ថានភាពកងទ័ព និងភូមិសាស្ត្រនៅសមរភូមិជួរមុខ ដោយពុំបានគិតដល់ផលវិបាកចំពោះសន្តិសុខជាតិ និងក្តីអន្តរាយដែលអាចបង្កឡើងជាយថាហេតុ ប៉ះពាល់ដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាប្រសិទ្ធភាពសម្រាប់ការវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញ និងដំណោះស្រាយសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ទាំងនេះជាទង្វើបំពានការអនុវត្តសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន និងសេចក្តីអំពាវនាវទាំងឡាយរបស់ក្រសួង ស្ថាប័នសមត្ថកិច្ច ពាក់ព័ន្ធនឹងការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន ដោយក្រមសីលធម៌ និងការទទួលខុសត្រូវ។ មិនតែប៉ុណ្ណោះការអនុវត្តផ្ទុយសេចក្តីណែនាំ និងការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ជះផលអវិជ្ជមានដល់កិច្ចខិតខំនានាក្នុងក្របខណ្ឌការទូត ផ្លូវច្បាប់ និងដំណើរការនៃយន្តការបច្ចេកទេសខណ្ឌសីមាទៀតផង ជាពិសេសបង្កការប៉ះពាល់ដល់ការរក្សាការកសាងទំនុកចិត្តសម្រាប់សន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។






0 Comments:
Post a Comment