សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007....

សូមស្វាគមន៍ គេហទំព័រ រ៉ាវុធ អេអេសខេ ផុស / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007

Friday, 6 March 2026

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.)

ចំនួនអ្នកទស្សនា: Views





រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការជាតិ គ.ជ.ដ.អ. បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១០ របស់គណៈកម្មាធិការជាតិ ដែលត្រូវបានធ្វើឡើងនៅសាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.)។ កិច្ចប្រជុំនេះ បានធ្វើការពិនិត្យ និងពិភាក្សាអំពីលើកិច្ចការសំខាន់ រួមមាន៖ (១)-របាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៦-២០២៦, (២)- បទបង្ហាញស្តីពីការអនុវត្តប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល (NCOD) នៅមូលដ្ឋានសុខាភិបាល សម្រាប់ការកត់ត្រា និងផ្ទេរទិន្នន័យទៅប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន, (៣)-បទបង្ហាញស្តីពីផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពឆ្នាំ២០២៥-២០២៨ សម្រាប់ផលិតស្ថិតិអត្រានុកូលដ្ឋាន ដោយផ្អែកលើទិន្នន័យចុះបញ្ជីអត្រានុកូលដ្ឋាន និង (៤)-ការពិនិត្យលើសេចក្តីព្រាងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិកម្ពុជាស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ឆ្នាំ២០២៦-២០៣៦។








0 Comments:

Post a Comment