សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007....

សូមស្វាគមន៍ គេហទំព័រ រ៉ាវុធ អេអេសខេ ផុស / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007

Thursday, 12 March 2026

IPA នឹងចូលរួមផ្សព្វផ្សាយច្បាប់ និងយន្តការដោះស្រាយវិវាទរបស់ក្រសួងយុត្តិធម៌

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ):  ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ទទួលបានការអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារជាមួយឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅសាលប្រជុំទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាន និងច្បាប់។កិច្ចពិភាក្សានេះ បានផ្តោតលើគោលបំណងសំខាន់ៗ ចំនួន ២ រួមមាន៖ 

ទី១. ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ៖ បង្កើនកិច្ចសហការក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិនានារបស់ក្រសួងយុត្តិធម៌ ឱ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយដល់សាធារណជន។

ទី២. ការជំរុញយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៖ ផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានឆាប់រហ័ស និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី។តាមរយៈកិច្ចជំនួបនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលមានអង្គភាពសារព័ត៌មានជាសមាជិក ជាច្រើន នឹងក្លាយជាស្ពានចម្លងព័ត៌មានដ៏សំខាន់ក្នុងការនាំយកព័ត៌មានផ្លូវការពីក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ IPA ដែលបានអញ្ជើញចូលរួមក្នុងកិច្ចជំនួបនេះ រួមមាន៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាភិបាល និងលោក គង់ សារិទ្ធិ អនុប្រធាន និងជាអគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)៕











0 Comments:

Post a Comment