សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007....

សូមស្វាគមន៍ គេហទំព័រ រ៉ាវុធ អេអេសខេ ផុស / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល ផ្ទះលេខ 57 ផ្លូវ sos ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ / ទំនាក់ទំនង Tele: 0975856007

Monday, 4 May 2026

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានប្តេជ្ញាលុបបំបាត់ Scame Online ក្នុងមូលដ្ឋានឲ្យអស់ដើម្បីចូលរួមលើកមុខមាត់ប្រទេស និងជំរុញដល់មន្ត្រីក្រោមឱវាទបន្តស្រាជ្រាវ...

ចំនួនអ្នកទស្សនា: Views

.ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលដោយឡែកនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦  លោកវរសេនីយ៍ឯកព្រំុ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលនៃកិច្ចប្រតិបត្តិការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែមេសា និងលើកទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយសម្រង់លទ្ធផលស្តីពីកិច្ចប្រជុំការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធ ភាពការងារមន្ត្រី។កិច្ចប្រជុំនេះផងដែរ ក៏មានការចូលរួមពីអស់លោក-លោកស្រីអធិការរង លោក នាយផ្នែកជំនាញ លោកនាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ មន្ត្រីប៉ុស្តិ៍ទាំង៨ផងដែរលោកវរសេនីយ៍ឯកព្រំុ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ក៏បានធ្វើការវាយតម្លៃដល់កងកម្លាំងនគរបាលស្រុកកៀនស្វាយដែលបានអនុវត្តពង្រឹងយកចិត្តទុក ដាក់ ជាពិសេសលោកអធិការរងដឹកនាំតាមបណ្តាគោលដៅបញ្ជាអនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលខែត្ត ស្តីពីការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយឲ្យធានាបានសុខសុវត្ថិភាព និងទទួលបានជោគជ័យគួរជាទីមោទនៈបំផុត។លោកវរសេនីយ៍ឯកព្រំុ សំណាង ក៏បានណែ នាំឲ្យផែនព្រហ្មទណ្ឌ និងជំនាញសន្តិសុខ ត្រូវពង្រឹងបង្កើនសមត្ថភាព គ្រប់គ្រងតាម ដានក្តោបសភាពការណ៍ការងារសន្តិសុខឲ្យបានម៉ឺងម៉ាត់ជាពិសេស រាល់មុខសញ្ញាបង្កចលាចលសង្គម និងមុខសញ្ញាចោរ លួច ឆក់ប្លន់ ក្មេងទំនើង ដើម្បីដាក់ចេញវិធានការបង្ការទប់ស្កាត់ឲ្យមានប្រសិទ្ធ ភាព។ជំរុញពង្រឹងត្រៀមកម្លាំងអន្តរាគមន៍ ប្រចាំការរងចាំទទួលបទបញ្ជា  ពង្រឹងអនុវត្តរៀបចំផែនការសកម្មភាព ការពារ ទៅតាមមូលដ្ឋាន និងគោលដៅនានាដូចជាវត្តអារាម កន្លែងសប្បាយភាព រមណីយដ្ឋាន ហើយចាត់កម្លាំងចុះអនុវត្ត ដោយមានការត្រួតពិនិត្យឲ្យបានច្បាស់ លាស់។ជំរុញឲ្យមានការយកចិត្តទុកដាក់ដោះ ស្រាយសម្រួលចរាចរណ៍ក្នុងមូលដ្ឋានស្រុកកៀនស្វាយ នៅពេលចរាចរណ៍មានភាពមមាញឹក នៅតាមគោលដៅដែលមានបញ្ហាប្រឈមកកស្ទះ ដើម្បីពន្លឿនការធ្វើ ដំណើររបស់ប្រជាពលរដ្ឋឲ្យបានឆាប់ រហ័ស និងមានសុវត្ថិភាពនិងត្រៀមសហការជាមួយកម្លាំងរថយន្តបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ ដើម្បីចេញអន្តរាគម ន៍ ក្នុងករណីកើតឡើងអគ្គិភ័យជាយថា ហេតុណាមួយ។


















លោកវរសេនីយ៍ឯកព្រំុ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ក៏បានប្តេជ្ញាក្នុងការលុបបំបាត់បង្ក្រាបទីតាំងScame Online នៅក្នុងមូលដ្ឋានដើម្បីចូលរួមចំណែកស្តារមុខមាត់ប្រទេស និងជំរុញដល់មន្ត្រីប៉ុស្តិ៍នគរបាលទាំងអស់ត្រូវតាមដានទីតាំងស្នាក់នៅជនបរទេស និងបានណែនាំដល់មន្ត្រីទាំងអស់ចៀសឲ្យឆ្ងាយកុំឲ្យមានការពាក់ព័ន្ធដាច់ខាត៕

0 Comments:

Post a Comment