ភ្នំពេញ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដោយមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានចុះទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ នៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងប្រតិបត្តិការនេះ, កម្លាំងមានសមត្ថកិច្ច បានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន ២៤៤ នាក់ ក្នុងនោះ ជនជាតិវៀតណាមចំនួន ១៨២ នាក់, ជនជាតិចិនចំនួន ៤៩ នាក់, ជនជាតិកូរ៉េចំនួន ៩ នាក់ និង ខ្មែរចំនួន ៤ នាក់ ព្រមទាំងបាន ដកហូតវត្ថុតាង នានា ជាអាទិ៍៖ (១) ទូរស័ព្ទដៃចំនួន ៥០៥ គ្រឿង, (២) កុំព្យូទ័រលើតុ ចំនួន ១៥០ គ្រឿង, (៣) កុំព្យូទ័រយួរដៃ ១ គ្រឿង, (៤) Monitor ១ គ្រឿង, និង (៥) រថយន្ត ៤ គ្រឿង។






0 Comments:
Post a Comment