សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល៖ ផ្ទះA២១ ផ្លូវបេតុង ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ភ្នំពេញ / ទំនាក់ទំនង Tele: 0975856007....

សូមស្វាគមន៍ គេហទំព័រ រ៉ាវ៉ុធ អេអេសខេ ផុស / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល៖ ផ្ទះA២១ ផ្លូវបេតុង ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ភ្នំពេញ / ទំនាក់ទំនង Tele: 0975856007....

Tuesday, 28 October 2025

អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់អំពីស្ថានភាពទឹកជំនន់បឹងទន្លេសាប ដែលបង្កឱ្យជន់លិចស្រែស្រូវប្រជាកសិករ លើ៣ស្រុក សរុបជាង ៥ពាន់ហិកតា

ចំនួនអ្នកទស្សនា: Views

 

អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់អំពីស្ថានភាពទឹកជំនន់បឹងទន្លេសាប ដែលបង្កឱ្យជន់លិចស្រែស្រូវប្រជាកសិករ លើ៣ស្រុក សរុបជាង ៥ពាន់ហិកតា

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់អំពីស្ថានភាពទឹកជំនន់បឹងទន្លេសាប ដែលជន់លិចស្រែស្រូវរបស់ប្រជាកសិករ លើស្រុកចំនួន៣ គឺស្រុកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ ដែលមានភូមិ ឃុំ ខាងក្រោមផ្លូវជាតិលេខ៥ ជាប់តំបន់៣ បឹងទន្លេសាប ដើម្បីសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការត្រៀមរៀបចំស្នើសុំអន្តរាគមន៍ស្រូវពូជ សម្រាប់ដាំស្តារឡើងវិញ នៅពេលទឹកសម្រក។

លោក ខូយ រីដា បានបញ្ជាក់បែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែង នៅឃុំស្រែស្តុក ស្រុកកណ្តៀង ឃើញថាស្ថានភាពទឹកជំនន់បឹងទន្លេសាបបានជន់លិច ដំណាំស្រូវប្រមាណ៥ពាន់ហិកតា ក្នុងនោះជាង២ពាន់ហិកតាខូចខាតអស់ទាំងស្រុង។ ឯកឧត្តមបានបន្ថែមថា នៅចំពោះមុខនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គឺយើងត្រៀមសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ថាត្រូវគិតគូរ និងដោះស្រាយរបៀបណា។ ជាមួយគ្នានោះយើងក៏បានរៀបចំធ្វើរបាយការណ៍ ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ឱ្យបងប្អូនកសិករយើង មានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រកផងដែរ។

គួរជម្រាបជូនថា ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ឆ្នាំ២០២៥ សម្រេចបានសរុប ចំនួន១៦៧,០៤៧ហិកតា ស្មើនឹង១២២,៨៣% នៃផែនការ ចំនួន១៣៦,០០០ហិកតា និងផ្ទៃដីប្រមូលផលស្រូវ សរុបបានចំនួន៩២,៥៥០ហិកតា ស្មើនឹង ៥៥,៤២% នៃផ្ទៃដីដែលត្រូវប្រមូលផល សរុបចំនួន១៦៦,៩៩៥ហិកតា។

ចាប់ពីដើមខែតុលា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់ ទទួលរងនូវជំនន់ទឹកបឹងទន្លេសាប ដែលមានការកើនឡើង ជាលំដាប់ដែលធ្វើឱ្យឃុំចំនួន៥ នៃស្រុកបាកាន (មានឃុំស្នាមព្រះ ឃុំបឹងបត់កណ្តោល ឃុំមេទឹក ឃុំអូរតាប៉ោង និងឃុំបឹងខ្នារ), ឃុំចំនួន៥ នៃស្រុកកណ្តៀង (ឃុំស្វាយលួង អន្លង់វិល កញ្ជរ ស្រែស្តុក និងឃុំកោះជុំ) និងឃុំចំនួន៦ នៃស្រុកក្រគរ (ឃុំអន្សាចំបក់ក្បាល ត្រាច អន្លង់ត្នោត ស្នាអន្សា អូរសណ្តាន់ និងឃុំកំពង់ពោធិ៍) ដែលនៅជាប់នឹងបឹងទន្លេសាប បានទទួលរងនូវផលប៉ះពាល់ដំណាំស្រូវវស្សា ដែលបានធ្វើការដាំដុះ លើកទី២ (វគ្គលូតលាស់ ចេញផ្កា និងវគ្គប្រមូលផល) ក្នុងនោះផ្ទៃដីរងផលប៉ះពាល់ សរុបចំនួន៥,០២២ហិកតា ស្មើនឹង៧,៩៨% នៃផ្ទៃដីអនុវត្ត សរុបចំនួន៦២,៩៦០ហិកតា ស្មើនឹង៦១ភូមិ លើ៣,១៣៦គ្រួសារ ក្នុងនោះរួមមាន៖

ទី១-ស្រុកបាកាន៖ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវ សរុបចំនួន ១,៨០០ហិកតា ស្មើនឹង៦,៣៦% នៃផ្ទៃដីអនុវត្ត សរុបចំនួន២៨,២៨៥ហិកតា មាន១៤ភូមិ ស្មើ៩៦៣គ្រួសារ ហើយអាចនឹងប្រឈមការខូចខាតទាំងស្រុង សរុបប្រមាណចំនួន១,២០៨ហិកតា ស្មើនឹងចំនួន៦៨៣គ្រួសារ។

ទី២-ស្រុកកណ្តៀង៖ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវ សរុបចំនួន១,១៩៨ហិកតា ស្មើនឹង៤,៨៤% នៃផ្ទៃដីអនុវត្ត សរុបចំនួន ៣១,១៤៣ហិកតា មាន២៩ភូមិ ស្មើនឹង៦២០គ្រួសារ (មន្ទីរកំពុង បន្តពិនិត្យវាយតម្លៃផលខូចខាត ជាមួយអជ្ញាធរមូលដ្ឋាន)។

ទី៣-ស្រុកក្រគរ៖ ផ្ទៃដីរងលប៉ះពាល់ដំណាំស្រូវ សរុបចំនួន២,០២៤ហិកតា ស្មើ២០,៣៦% នៃផ្ទៃដីអនុវត្ត សរុបចំនួន៩,៩៤០ហិកតា មាន១៨ភូមិ ស្មើ១,៥៥៣គ្រួសារ។ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរ ស្រុក ឃុំ ភូមិ កំពុងសហការណ៍គ្នាចុះតាមដាន និងវាយតម្លៃពីស្ថានភាពដំណាំស្រូវជាក់ ស្តែងក្នុងតំបន់នីមួយៗ៕

0 Comments:

Post a Comment