សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល៖ ផ្ទះA២១ ផ្លូវបេតុង ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ភ្នំពេញ / ទំនាក់ទំនង Tele: 0975856007....

សូមស្វាគមន៍ គេហទំព័រ រ៉ាវ៉ុធ អេអេសខេ ផុស / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល៖ ផ្ទះA២១ ផ្លូវបេតុង ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ភ្នំពេញ / ទំនាក់ទំនង Tele: 0975856007....

Tuesday, 28 October 2025

អភិបាលខេត្តកែប៖ ឆ្នេរតេជោ សន្តិភាពកែប សម្រេចបានជាង៩០% អាចទទួលភ្ញៀវទេសចរក្នុងបុណ្យអុំទូកខាងមុខនេះ

ចំនួនអ្នកទស្សនា: Views

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ការសាងសង់ ឆ្នេរតេជោសន្តិភាពខេត្តកែប បច្ចុប្បន្នបានដំណើរការរហូតដល់ប្រមាណ ៩០ភាគរយហើយ ក្រុមការងារកំពុងព្យាយាមបញ្ចប់សំណង់សល់មួយចំនួន ដើម្បីឱ្យអ្នកទេសចរអាចចូលមកលេងកម្សាន្ត នៅផ្នែកខ្លះនៃគម្រោងទាំងមូល នាឱកាសឈប់សម្រាកក្នុងបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ។

ការថ្លែងបែបនេះលោកអភិបាលខេត្តកែប បានធ្វើឡើងនៅក្នុងឱកាសដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យមេីលវឌ្ឍនភាពនៃការសាងសង់ គម្រោងឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរតេជោសន្តិភាពកែប ឬ (ឆ្នេរ២៧០០ម៉ែត្រ) នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានបន្តថា ឆ្នេរខាងលើនេះជាសមិទ្ធផលប្រវត្តិសាស្រ្តសម្រាប់ខេត្តកែប ក្នុងសម័យតេជោ-ធិបតី គម្រោងនេះនឹងជួយលើកកម្ពស់គុណភាពឆ្នេររបស់ខេត្ត ឱ្យក្លាយជាទិសដៅទេសចរណ៍ស្អាតសាមញ្ញ ប៉ុន្តែ ទាក់ទាញ ពិសេសជាការបើកទំព័រឆ្នេរថ្មីរបស់ខេត្តកែប ជូនអ្នកទេសចរ មកលេងកម្សាន្តនាពេលដ៏ខ្លីខាងមុខនេះ។

លោកបានបន្ថែមថា ពេលនេះរាជធានីភ្នំពេញ នឹងផ្អាកការប្រារព្ធពិធីបុណ្យអុំទូក ដូច្នេះ តំបន់សមុទ្រពិសេសខេត្តកែបនឹងក្លាយជាគោលដៅសំខាន់ សម្រាប់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានណែនាំអោយអាជ្ញាធរក្រុង ស្រុក ពិនិត្យមើលលើសណ្តាប់ធ្នាប់សាធារណៈផ្សេងៗឱ្យបានរៀបរយផងដែរ៕

0 Comments:

Post a Comment