(សិង្ហបុរី)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាម៉េរិក-អាស៊ាន លើកទី៦ – 6th ASEAN-U.S. Cyber Policy Dialogue” ជាមួយលោក Andrew R. Herrup ទីប្រឹក្សាជាន់ខ្ពស់ នៃការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលប្រព្រឹត្តទៅក្នុងទម្រង់ជាកម្មវិធីស្រប (sideline event) និងមានទីតាំងតែមួយជាមួយកម្មវិធី 10th Singapore International Cyber Week (10th SICW) និងកម្មវិធី The 10th ASEAN Ministeral Conference on Cybersecurity (10th AMCC)។
កិច្ចសន្ទនានេះមានការចូលរួមពីគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយ លោករដ្ឋលេខាធិការ តំណាងប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងតំបន់និងអន្តរជាតិ ជំរុញការកសាងសមត្ថភាពលើជំនាញសាយប័រ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ចែករំលែកពីការធ្វើបច្ចុប្បន្នភាពគោលនយោបាយសន្តិសុខសាយប័រ របស់រដ្ឋសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក។
ក្នុងឱកាសនៃការចូលរួមនេះ លោករដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូជួបប្រជុំទ្វេភាគីជាមួយទីភ្នាក់ងារសន្តិសុខសាយប័ររបស់សិង្ហបុរី (CSA) ដើម្បីពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្ត និងការធ្វើនិយ័តកម្មវិស័យសាយប័រ៕















0 Comments:
Post a Comment