សូមស្វាគមន៍ www.k-ravuthaskpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល៖ ផ្ទះA២១ ផ្លូវបេតុង ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ភ្នំពេញ / ទំនាក់ទំនង Tele: 0975856007....

សូមស្វាគមន៍ គេហទំព័រ រ៉ាវ៉ុធ អេអេសខេ ផុស / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ទូច រ៉ាវ៉ុធ / ទីស្នាក់ការកណ្តាល៖ ផ្ទះA២១ ផ្លូវបេតុង ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ភ្នំពេញ / ទំនាក់ទំនង Tele: 0975856007....

Thursday, 20 November 2025

ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ចាប់ផ្តើមបង្កើតផែនទីរូបថតដោយការប្រើប្រាស់ដ្រូនដើម្បីថតរូបនៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ

ចំនួនអ្នកទស្សនា: Views


ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ចាប់ផ្តើមបង្កើតផែនទីរូបថតដោយការប្រើប្រាស់ដ្រូនដើម្បីថតរូបនៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ។ មុននឹងក្រុមការងារវាស់វែងចម្រុះចុះអនុវត្តការងាររបស់ខ្លួន ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។ ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។




0 Comments:

Post a Comment