(កណ្តាល): ករណីគ្រោះថ្នាក់ចរាចរណ៏ បណ្តាលអោយជនរងគ្រោះជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅនឹងទីតាំងកើតហេតុ ក្រោយជិះវ៉ារថយន្តដឹកដីមិនផុត ក៏ជ្រុលទៅបុករថយន្តដឹកសម្រាម០១គ្រឿងផ្សេងទៀតបញ្ច្រាស់ផ្លូវគ្នាពេញទំហឹង ដោយហេតុការណ៏បានកើតឡើងកាលវេលាម៉ោង ០៩និង៥៣នាទី ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥នៅចំណុច (ផ្លូវកោង ) លើកំណាត់ផ្លូវលេខ 70B ស្ថិតក្នុងភូមិព្រែកក្របៅទី(៣) សង្កាត់ព្រែកអំពិល ក្រុងអរិយ្យក្សត្រ ខេត្តកណ្តាល ។
លោកវរសេនីយ៏ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់អោយដឹងថា÷ នៅវេលាកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IS-4083 បើកបរដោយឈ្មោះ អែម ចំរើន ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ (ស្លាប់នៅកន្លែងហេតុ) បើកបរពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុក៏បានបើកវ៉ារថយន្តដឹកដី០១គ្រឿងតែវ៉ាមិនផុតក៏ជ្រុលចូលទៅបុករថយន្ត០១គ្រឿងទៀត ម៉ាក NISSAN DIESEL ពណ៌លឿង ប្រភេទដឹកសម្រាម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហ៊ន សុផុន ភេទប្រុសអាយុ៣៩ ឆ្នាំ (គ្មានប័ណ្ណបើកបរ គ្មានជាតិស្រវឹង (វិជ្ជមាននូវ សារធាតុញៀនវិជ្ជមាន+) មានទីលំនៅភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បើកបរពីលិចទៅកើត(បញ្ច្រាស់ទិសគ្នា ) និងអ្នករួមដំណើរ ០២ នាក់ : ១-ឈ្មោះ ព្រំ យ៉េត ភេទ ប្រុសអាយុ៥០ឆ្នាំ , ២-ឈ្មោះ ជា ភេទប្រុសអាយុ ៥៤ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ ។ ក្រោយទទួលបានសេចក្តីរាយការណ៏ភ្លាម សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុពិនិត្យវាស់វែង និងបានប្រគល់សព ជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះមធ្យោបាយដែលពាក់ព័ន្ធ ម៉ូតូរងការខូចខាតធ្ងន់ រថយន្តរងការខូចខាតស្រាល បានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅ អធិការដ្ធាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់តាមនីតិវីធី ។ សមត្ថកិច្ចបានសេចក្តីសន្និដ្ឋានបឋម ដោយយោងលើ វិដេអូកាមេរា សុវត្ថិភាព គឺបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកចូលចំនែកផ្លូវរថយន្តក្នុងស្ថានភាពផ្លូវកោង ចំនែករថយន្ត ដឹកសម្រាម បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ក្នុងស្ថានភាពផ្លូវកោង៕














0 Comments:
Post a Comment