(ភ្នំពេញ): នាថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ
![]() |
លោកប៊ុត បូ វណ្ណារ័ត្ន អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមក្នុងពិធី ឧបត្ថម្ភអំណោយដល់ជនរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី ១៦ ខែវិចិ្ឆកា ឆ្នាំ២០២៥ ចំនួន ១៩គ្រួសារ នៅភូមិទួលគោក សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដែលជាអំណោយសាលាអនុគណខណ្ឌឫស្សីកែវ ក្រោមអធិបតីភាព ព្រះគ្រូរតនប្បជ្ជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ និងជាព្រះចៅអធិការវត្ត ញាណរង្សី រួមទាំងព្រះចៅអធិការទាំង៤វត្តក្នុងខណ្ឌឫស្សីកែវ ។
អំណោយក្នុង១គ្រួសារទទួលបាន
១. អង្ករ ២៥គីឡូក្រាម
២. មី ១កេស
៣. ទឹកស៊ីអ៊ីវ ១យួរ
៤. ទឹកត្រី ១យួរ
៥. ត្រីខ ១យួរ
៦. បច្ច័យ ២០០,០០០៛ (ពីរសែនរៀលគត់)៕














0 Comments:
Post a Comment